ព័ត៌មានជាតិ

ហ៊ានណាស់! បុរសម្នាក់បើកត្រាក់ទ័រដេញបុកសមត្ថកិច្ច ចុះបំពេញភារកិច្ច ត្រូវបានអាវុធហត្ថឃាត់ខ្លួន

កំពង់ស្ពឺ: នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយយោងតាមបទបញ្ជារបស់លោក ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកឱរ៉ាល់ បានសហការគ្នា ចាប់ជនសង្ស័យឈ្មោះ នី កុយ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ។

ក្រោយឃាត់ខ្លួនកម្លាំងបានដកហូតត្រាក់ទ័រចំនួន ១គ្រឿង ម៉ាក KUBOTA ពណក្រហម ពីករណីបើកត្រាក់ទ័រដេញបុកសមត្ថកិច្ច ដែលកំពុង ចុះបំពេញភារកិច្ច ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី រីឯត្រាក់ទ័រ ត្រូវបានរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់៕

មតិយោបល់