ព័ត៌មានជាតិ

Update៖ បើកម៉ូតូឆ្លងផ្លូវក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ត្រូវបុករថយន្តស្លាប់កណ្ដាលផ្លូវថ្នល់

តាកែវៈ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងរវាងម៉ូតូនឹងរថយន្ត នៅវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវខេត្តថ្មី លេខ ១២២A ចន្លោះគីឡូម៉ែត្រលេខ ៧នឹង៨ ស្ថិតនៅភូមិរកាពក ឃុំត្រពាំងក្រសាំង ស្រុកបាទី បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ និងអ្នកបើកបររថយន្តរបួសធ្ងន់។

បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចស្រុកបាទី បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងម៉ូតូ និងរថយន្ត ដោយម៉ូតូម៉ាក ហុងដាឌ្រីម C125 ឆ្នាំ២០១៨ ព័ណខ្មៅ ពាក់ស្លាក់លេខ 1P-7744 បើកបរមានឈ្មោះ ជា ស្រស់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំសូភី ស្រុកបាទី បើកបរមកពីខាងត្បូងឆ្ពោះទៅជើងឆ្លងផ្លូវក្នុងល្បឿនលឿន បើកបរដោយមិនពាក់មួកសុវត្ថិភាព ហើយបុកចំទ្វាររថយន្តពីខាងស្ដាំ បណ្ដាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ចំណែកឯរថយន្តម៉ាកហាយឡែនឌ័រ ព័ណស ពាក់ស្លាកលេខ ភ្នំពេញ AF-5671បើកបរដោយឈ្មោះ ពេជ ថូ អាយុ ៣៥ឆ្នាំ រួមជាមួយភរិយា រស់នៅភូមិផ្សារគុម្ភឬស្សី ឃុំតាំងដូង ស្រុកបាទី បើកបរមកពីទិសខាងលិចទៅទិសខាងកើត លុះមកចំណុចប្រសប់ជាបួន ក៏មានម៉ូតូយុវជនខាងលើបើកបរក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកឡានពេញមួយទំហឹងក៏ស្លាប់ភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុញធ្វើការវាស់វែង និងនាំយករថយន្ត និងម៉ូតូយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី រងចាំភាគីទាំងសងខាងដើម្បីដោះស្រាយតាមច្បាប់៕

 

មតិយោបល់