ឡាវៈនៅថ្ងៃពុធ នេះប្រទេសឡាវបានសម្រេចតែងតាំងប្រធានសភា ប្រធានាធិបតី និង នាយករដ្ឋមន្ត្រីថ្មី ដោយមានការបោះឆ្នោតគាំទ្រពីសមាជិករដ្ឋសភា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នារសៀលថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០១៦។
អ្នកដែលបានទទួលការបោះឆ្នោតគាំទ្រឲ្យឡើងកាន់តំណែងនេះ មានដូចជា៖
ទី១៖ លោកស្រី ផានី យ៉ាថូតួ ក្លាយជាប្រធានរដ្ឋសភាឡាវម្តងទៀត
ទី២៖ លោក បួនញ៉ាង វ៉ូរ៉ាចិត្ត ក្លាយជាប្រធានាធិបតីឡាវថ្មី
ទី៣៖ លោក ថុងលួន ស៊ីសួលីត ក្លាយជានាយករដ្ឋមន្ត្រីថ្មី
គួរបញ្ជាក់ថា កាលពីចុងខែមីនា និង ដើមខែមេសាកន្លងមកនេះ ប្រទេសវៀតណាមដែលជាប្រទេស ជិតខាងឡាវ ក៏បានធ្វើការផ្លាស់ប្តូរ ប្រធានសភា, ប្រធានាធិបតី, និង នាយករដ្ឋមន្ត្រីថ្មីផងដែរ៕
មតិយោបល់