ក្រសួងសុខាភិបាល៖ យោងតាមផេកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឲ្យដឹងថា ការបង្ការចំលង កូរ៉ូណាវីរុសប្រភេទថ្មី
១. ឧស្សាហ៍លាងដៃ ដោយអាល់កុលហ្សែល ឬសាប៊ូនិងទឹក
២.ពេលក្អក និងកណ្តាសខ្ទប់មាត់និងច្រមុះ ដោយកែងដៃ ឬក្រដាស ឬកន្សែង ក្រមា និងលាងដៃ
៣.ជៀសវាងប៉ះពាល់ជាមួយបុគ្គលទាំងឡាយណាដែលមាន រោគសញ្ញាគ្រុនក្តៅ និងក្អក
៤ .បើអ្នកមានគ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម សូមរកការព្យាបាលឲ្យឆាប់ និងប្រាប់ពីប្រវត្តិនៃការធ្វើដំណើរដល់គ្រូពេទ្យ
៥.សូមកុំប៉ះពាល់សត្វរស់ និងផ្ទៃទាំងឡាយមានដាក់សត្វរស់
៦.សូមកុំបរិភោគសាច់ឆៅ និងស៊ុតឆៅ
៧. អនុវត្តន៍អនាម័យខ្ជាប់ខ្ជួន ក្នុងការសម្លាប់សត្វ ចំអិនសាច់ និងដាក់ដោយឡែកអាហារឆៅ និងអាហារឆ្អិន
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ អ្នកនាំពាក្យក្រសួងសុខាភិបាល៕





មតិយោបល់