ព័ត៌មានជាតិ

ករណីម៉ូតូបុកបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់

ព្រៃវែង: នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៥និ៣០នាទីល្ងាច ចំណុចផ្លូវជាតិលេខ៨ ក្នុងភូមិពោធិ៍សាបាងចន្លោះគីឡូម៉ែត្រ៥០-៥១។

ម៉ូតូម៉ាក ហុងដាRS ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1CC-4950 បើកបរដោយឈ្មោះបាន ញ៉េង ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិមេលោង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង រួមដំណើរពីក្រោយម្នាក់ឈ្មោះ វ៉ែន សន ប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ពាក់មួកសុវត្ថិភាព)ជិះក្នុងគោលដៅពីលិចទៅកើត លុះធ្វើដំណើរដល់ចំណុចកើតហេតុ ម៉ូតូខាងលើបាន វ៉ាជែងប្ដូរគន្លងផ្លូវ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ​ ភ្នំពេញ1HI-1771 អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ ដែលកំពុងធ្វើដំណើរពីកើតទៅលិចក្នុងទិសដៅបញ្ច្រាស់គ្នា។

ករណីនេះបណ្ដាលឲ្យអ្នកបើកបរម៉ូតូម៉ាក ហុងដាRS ស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នករួមដំណើររងរបួសធ្ងន់ រីឯអ្នកបើកបរម៉ូតូម៉ាកសេ១២៥ រងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកទៅអ្នករបួសទាំងពីរ យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពារាំង។ ចំពោះសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងម៉ូតូទាំង ២គ្រឿង ត្រូវបានយកមករក្សាទុកនៅកន្លែងអធិការដ្ឋាននគរបាលស្រុក ដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់