ព័ត៌មានជាតិ

លោកគ្រូ និងសិស្សានុសិស្សវិទ្យាល័យបន្ទាយឆ្មារ កើតអាការៈ ឈឺពោះ ក្អួត រាគ វិលមុខ និងអស់កម្លាំង ដោយមិនដឹងមូលហេតុ

បន្ទាយមានជ័យ: នៅវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នៅសាលាវិទ្យាល័យបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក មានសិស្សានុសិស្ស ចំនួន ៣៣នាក់ក្នុងនោះ៖
-សិស្សស្រីចំនួន ២៦នាក់
-សិស្សប្រុសចំនួន ៧នាក់
-លោកគ្រូចំនួន ម្នាក់
-លោកស្រីជំទប់ទីពីរម្នាក់ សរុប ៣៣នាក់ ស្រី ២៧នាក់ ។

កើតអាការ: ឈឺពោះ ក្អួតចង្អោរ រាគ វិលមុខ និងអស់កម្លាំង ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅ មណ្ឌលសុខភាពបន្ទាយឆ្មារ និងទៅមន្ទីពេទ្យបង្អែកថ្មពួកម្នាក់ ដោយមានការយកចិត្តដាក់ពី លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក វរសេនីយ៍នទោ សៅ សារឿន អធិការ ទទួលបានព័ត៌មានភ្លាម បានដឹកនាំកម្លាំង ចុះជួយសហការជាមួយគ្រូពេទ្យ ដល់កន្លែងកើតហេតុ។

បច្ចុប្បន្នស្ថានភាព ពួកគាត់ពេលនេះមានភាពធូស្រាលបន្តិចហើយយោងតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ គឺពុំទាន់ដឹងមូលហេតុនៅឡើយទេ កំពុងធ្វើការស្រាវជ្រាវ៕

មតិយោបល់