ព័ត៌មានបច្ចេកវិទ្យា

iPhone ជំនាន់ថ្មី នឹងដាក់ឲ្យបញ្ជាទិញទុកមុនថ្ងៃទី០៩ ខែកញ្ញា

អាមេរិក៖ iPhone 7 និង iPhone 7 Pro នឹងត្រូវប្រកាសបង្ហាញជាផ្លូវការនៅក្នុងខែកញ្ញា ព្រមទាំងដាក់​ឲ្យ​បញ្ជាទិញទុកមុននៅថ្ងៃទី០៩ ខែកញ្ញា

និងចេញលក់ជាផ្លូវការនៅថ្ងៃទី១៦ ចំថ្ងៃសុក្រ ប៉ុន្តែមកដល់ពេលនេះ ក្រុមហ៊ុន Apple នៅមិនទាន់បានប្រកាសឲ្យដឹងពីកាលបរិច្ចេក​រៀបចំព្រឹត្តិការណ៍នៅឡើយទេ។

កាលពីឆ្នាំមុន iPhone 6S ត្រូវបានប្រកាសបង្ហាញនៅថ្ងៃទី០៩ ខែកញ្ញា និងដាក់ឲ្យបញ្ជាទិញនៅថ្ងៃទី១២ ខែកញ្ញា ប៉ុន្តែសប្ដាហ៍ក្រោយទើបប្រកាសចេញលក់ជាផ្លូវការ (ថ្ងៃទី២៩ ខែកញ្ញា ចំថ្ងៃសុក្រ)។

គួរបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃនេះ មានពេលព័ត៌មានជាច្រើនទាក់ទិននឹង iPhone ជំនាន់ថ្មី ដូចជា​កាមេរ៉ាភ្លោះ, ពុំមានម៉ូដែល 16GB ជាដើម៕

iphon73

iphon71

iphon7

មតិយោបល់