ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ដកហូត​បាន​ថ្នាំញៀន​​៨​កញ្ចប់

កណ្តាល: ជនសង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ ត្រូវកម្លាំងនគរបាលស្រុកកោះធំធ្វើការឃាត់ខ្លួន ខណ:ដែលមុខសញ្ញារូបនោះ កំពុងធ្វើសកម្មភាពចែកចាយគ្រឿង ញៀន នៅចំណុច ភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល កាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦។

លោកវរសេនីយ៍ទោ ឈឿន ប៊ុនឆន ឣធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន មានឈ្មោះ នៅ ភារ៉ា ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បើកឡានដឹកដី មានទីលំនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ ជាមួយ នឹងការឃាត់ខ្លួន សមត្ថកិច្ចដកហូត បាន ម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន(ម៉ាទឹកកកIce) ចំនួន៨កញ្ចប់តូច និងទូរស័ព្ទចល័តដៃ១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ នៅ ភារ៉ា បានសារភាពថា ថ្នាំញៀនចំនួន៨កញ្ចប់ខាងលើនេះ គឺពិតជារបស់ខ្លួនបានទិញពីភ្នំពេញយកមកទុកលក់និងចែកចាយបន្ត ប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធី៕

img-20161003-wa0131

មតិយោបល់