ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៨និង៣០ នាទីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ប្ដីស្លាប់ និងប្រពន្ធរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
មូលហេតុ៖ មិនទាន់ដឹងនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីត្រួតពិនិត្យ និងធ្វើកំណត់ហេតុរួច ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជា្កក់៖ ករណីនេះ នៅពេលដែលប្ដី កំពុងត្រូវខ្សែឆ្លងចរន្តឆក់ ប្រពន្ធឃើញក៏ទៅជួយទាញ ទើបបណ្ដាលឲ្យឆក់បន្ត រងរបួសធ្ងន់ គួរឲ្យអាសូរណាស់ ធ្វើឲ្យកូនក្លាយជាក្មេងកំព្រា៕
មតិយោបល់