ព័ត៌មានជាតិ

លុចស៊ីស RX 300 បើកបុកម៉ូតូជិះដោយក្មេងស្រីអាយុ ១៣ឆ្នាំ បណ្ដាលឲ្យស្លាប់ភ្លាមៗ

កណ្តាល: កាលពីវេលាម៉ោង និង៧ និង៤០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ លើកំណាត់ផ្លូវលំ ស្ថិតនៅក្នុងភូមិថ្មី ឃុំទួលព្រេជស្រុក អង្គស្នួល ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកនិងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់។

ជនរងគ្រោះ (អ្នកបើកម៉ូតូ) ឈ្មោះ ថុល ស្រីពេជ្រ ភេទស្រី អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

រថយន្តបង្កម៉ាកលុចស៊ីស RX 300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AS-9876 អ្នកបើកមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់
ចំណែកម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល 1AG-3489។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តខាងលើ ធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចស្ពានអូរថ្កូវ បានជ្រុលចង្កូត បុកម៉ូតូរងគ្រោះ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗតែម្ដង។

មូលហេតុ៖ រថយន្តបង្ក បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាងរថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីកសាងសុំណុំរឿង ចាត់តាមនិតិវិធីច្បាប់ រីឯសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់