ព័ត៌មានជាតិ

កូនប្រុសអកតញ្ញូម្នាក់យកពូថៅដេញកាប់ឪពុកបង្កើតរត់បាតជើងសព្រាត

កំពង់ស្ពឺៈ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង៥ និង ៤០ នាទី ឈ្មោះ វន សុភា ហៅមុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិព្រៃឈើទាល ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ផឹកស្រាស្រវឹង ហើយទាស់ពាក្យសម្ដីក្ដៅក្រហា យ ឆេះរោលរៀលពេញឱរា កើតជាហឹង្សា បានឆក់យ កពូថៅដៃ ដេញកាប់ទៅលើឪពុករបស់ខ្លួនឈ្មោះ សុត ឡី អាយុ ៥២ឆ្នាំ រស់នៅផ្ទះជាមួយគ្នា រត់បាត ជេីងសព្រាតធ្លាក់ខោ ស្រែក ហៅអ្នក ជិត ខាងជួយ អន្ដរាគមន៍ ឃាត់ មហាកូនបាននិងចាប់ប្រគល់ខ្លួនជូន សមត្ថកិច្ច នគរបាល ជួយអប់រំណែនាំនិងចាត់ការតា មនីតិវិធីបន្ដ។

យោងតាម ជំនាញ មូលហេតុ ដែលបណ្ដាល ឱ្យ ម ហា កូនប្រុស អកតញ្ញូ ម្នាក់ នេះហ៊ានធ្វេីដល់ថ្នាក់នេះគឺ ម ក ពី ” ជាតិ សុរា ទឹកប្ដូរនិស្ស័យ បានចូលជោ គជាំក្នុងរាង្គកាយ និងទទួលរងនូវពាក្យសម្ដីធ្ងន់ៗដែលធ្វេីឱ្យមហាកូនប្រុស អត់ទ្រាំ មិនបាន ដែល ព្រះរស់មានការចង្អៀតចង្អល់ និងកូនមានបាន(សុខភាព ល្អក្នុងការទទួលទានស្រាជាប្រចាំ) មិនសូវរ វល់រឿង រកចំណូល។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ បានសមត្ថកិច្ច ស្រុក កំពុង ធ្វើការ សាកសួរ និងកសាងសំណុំរឿង បញ្ជូន ទៅ កាន់ ការិយាល័យ ប្រឆាំង ការជួញ ដូរមនុស្ស និងការពារអនីតិជន ស្នងការ ដ្ឋាន នគរបាល ខេត្ត កំពង់ស្ពឺ ចំណាត់ការ តា ម នីតិវិធីបន្ដ៕

 

មតិយោបល់