ព័ត៌មានជាតិ

ក្រសួងសុខាភិបាល អំពាវនាវអ្នកលក់ម៉ាស់ទាំងអស់ កុំដំទ្បើងថ្លៃ ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី (2019-nCoV)

ភ្នំពេញៈ យោងតាមផេកក្រសួងសុខាភិបាល នៃព្រះរាជណាចក្រកម្ពុជា បានធ្វើការអំពាវនាវ អ្នកដែលលក់ម៉ាស់ (mask) ទាំងអស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី (2019-nCoV) ដោយសុំកុំដំទ្បើងថ្លៃ ម៉ាស់ ទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋយើង ដែលមានតម្រូវការប្រើម៉ាស់ អាចទិញប្រើបានផង ដើម្បីជាកិច្ចចូលរួមការពារសុខភាពផ្ទាល់ខ្លួន លើការចម្លងជំងឺនេះ និងជាបុណ្យកុសល សម្រាប់លោកអ្នកជាអ្នកលក់ម៉ាស់នេះផង។

ទន្ទឹមនឹងនោះ សូមបងប្អូនប្រជាពលរដ្ឋយល់ដឹងថា ប្រសិនបើមិនមានម៉ាស់ទេនោះ ក៏អាចប្រើកន្សែង ឫក្រដាសជូតមាត់ សម្រាប់ទប់មាត់នៅពេលក្អកកណ្តាស់បាន ហើយត្រូវលាងដៃភ្លាមក្រោយពេលក្អកកណ្តាស់ ជាមួយសាប៊ូនិងទឹកស្អាត។

ខាងក្រោមនេះ ជាសារអប់រំសុខភាព ដែលលោកអ្នកអាចទាញយកមកប្រើប្រាស់ បានសម្រាប់កិច្ចការពារសុខភាពលោកអ្នកពីការចម្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) នេះ ៖

មតិយោបល់