ព័ត៌មានជាតិ

ព័ត៌មានលម្អិតបន្ថែម៖ រថយន្តមួយគ្រឿង បើកបុករៈម៉ូតូនិងរថយន្តជាច្រើនគ្រឿង បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសមនុស្សជាង១០នាក់

កំពង់ស្ពឺៈ កាលពីវេលាម៉ោង ១០ និង ២៥នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ លើផ្លូវ៤១ ចំណុចគីឡូម៉ែត្រលេខ ២១-២២ ស្ថិតភូមិក្រាំងខ្នង ឃុំស្រង់ ស្រុកគងពិសី មានគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករៈក្នុងទិសដៅស្របគ្នា។

ជរងគ្រោះរួមមាន៖
១/ឈ្មោះ សម្បត្តិ វត្ថា ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិអំពិលផ្អែម ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ស្លាប់)
២/ឈ្មោះ សឿន អុន ភេទស្រី អាយុ ៧១ ឆ្នាំ រស់នៅភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(របួសធ្ងន់)។
៣/ឈ្មោះ ទិត្យ សម្បត្តិ ភេទប្រុស អាយុ ៧៦ ឆ្នាំ រស់នៅភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (របួសធ្ងន់)។
៤/ឈ្មោះ កុយ មួយ ភេទស្រី អាយុ ៦៥ ឆ្នាំ រស់នៅភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(របួសធ្ងន់)។
៥/ឈ្មោះ ពៅ សារ៉ាវ័ន ភេទស្រី អាយុ ៤២ ឆ្នាំ រស់នៅភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (របួសធ្ងន់)។
៦/ឈ្មោះ កុច ហឿន ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិក្ដីដូង ឃុំបាភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង (របួសធ្ងន់)។
៧/ឈ្មោះ ពៅ ហុង ភេទស្រី អាយុ ៥ ឆ្នាំ រស់នៅភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (របួសស្រាល)។
៨/ឈ្មោះ ទេព សុធារិទ្ធ ភេទប្រុស អាយុ ៨ ឆ្នាំ រស់នៅភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (របួសស្រាល)។

ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កំពង់ស្ពឺ 2B-2331 បើកបរដោយឈ្មោះ កុយ ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិស្រែកក់ ឃុំរលាំចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (របួសស្រាល) មានអ្នករួមដំណើរចំនួន៨នាក់ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើបានបុករៈពីក្រោយម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1B-1583 បើកបរដោយ ឈ្មោះ ប្រុក ឃីម ភេទប្រុស អាយុ ៦៥ ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំសំរោង ស្រុកត្រាំងកក់ ខេត្តតាកែវ ជិះពីនាក់ប្រពន្ធឈ្មោះ សុខ ឡៃ ភេទស្រី អាយុ ៥៦ឆ្នាំ រងរបួសស្រាលទាំងពីរនាក់ រួចបន្តទៅបុករៈពីក្រោយម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1DM-2254 បើកបរដោយឈ្មោះ វ៉ាន់ សេងហ៊ន ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិស្រង់ ឃុំស្រង់ ជិះពីរនាក់ប្រពន្ធឈ្មោះ អៃ ស្រីពៅ ភេទស្រី អាយុ ២២ ឆ្នាំ រងរបួសស្រាលទាំងពីរ ហើយបន្តបុកពីក្រោយរថយន្ត១គ្រឿងម៉ាក ហាយលែនឌ័រ ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ ភ្នំពេញ 2AS-1956 បើកបរដោយឈ្មោះ សូ យូណា ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិចក់ ឃុំត្រពាំសាប ស្រុកបាទី ខេត្តតាកែវ បន្ទាប់មករថយន្តបង្កក៏បានបែកកង់មុខរេចង្កូតធ្លាក់ផ្លូវទៅបុករបងសលាបឋមសិក្សាស្រង់ បណ្ដាលឲ្យធ្លាក់មនុស្សពីលើឡាន ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី កសាងសំណុំរឿងដើម្បីចាត់ការតានីតិវិធី ចំណែករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ ខណៈប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់