ព័ត៌មានជាតិ

ទឹកជំនន់​ឆ្លងដែន​ហូរ​ចាក់​មក​ពី​ប្រទេស​ថៃ​ពន្លិច​ប៉ុស្តិ៍​រដ្ឋបាល​និង​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​​​​

​បន្ទាយមានជ័យ​៖ ទឹកជំនន់​ឆ្លងដែន​ហូរ​ធ្លាក់​ជា​បណ្ដើរៗ​ហើយ​មក​ពី​ប្រទេស​ថៃ ពន្លិច​លើ​ក្រុង​-​ស្រុក​មួយចំនួន​ដែល​នៅ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ​។ ពលរដ្ឋ​នៅ​តាម​ព្រំដែន​ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត និង​ភូមិ​សាមគ្គី​មានជ័យ ឃុំ​ទួល​ពង្រ ក្នុង​ស្រុក​ម៉ាឡៃ និង​ភូមិ​មួយចំនួន​ទៀត​បាន​ប្រាប់​ពី​ការបារម្ភ​កាលពី​ព្រឹក​ថ្ងៃទី ០៣ កញ្ញា​២០១៤ ថា​ជំនន់​ទឹកភ្លៀង និង​ទឹកជំនន់ ដែល​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ កំពង់​គំរាម​ជន​ពន្លិច លំនៅដ្ឋាន ស្រែ​ចម្កា​និង​ប៉ុស្តិ៍​រដ្ឋា​ល​មួយចំនួន ហើយ​ពួកគាត់ បាននិងកំពង់​ត្រៀម​ហានិភ័យ ដែល​បណ្ដាល​មកពី​គ្រោះ​ធម្មជាតិ​នេះ​។​

​នៅ​តាម​ដង​អូរ​ព្រំដែន និង ប៉ុស្ដិ៍​រដ្ឋបាល ទឹក​ជំនន់​នៅ​តែ​ឡើង​បន្ត ជិត​លិច​ប៉ុស្តិ៍ អូរជ្រៅ និង​ប៉ុស្តិ៍​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ អាជ្ញាធរ​មូលដ្ឋាន​ថា​: កំរិត​ទឹក​ដែល​កំពង់​ឡើង ជា​បន្តបន្ទាប់​នេះ ជា​ទឹកភ្លៀង​កាលពី​ល្ងាច​ថ្ងៃទី ០២​សីហា​ដែល​បាន​បង្អុរ​ធ្លាក់​យ៉ាងខ្លាំង​ក្នុង​ភូមិសាស្ត្រ​ព្រំប្រទល់​ខេត្ត អាជ្ញាធរ​បាន​ត្រៀមលក្ខណ​:​រួច​ជា​ស្រ​ច សង្គ្រោះ​ពលរដ្ឋ​ដែល​លិចលង់ ដោយ​គ្រោះធម្មជាតិ​ទឹកជំនន់​នេះ​៕​
photo11

មតិយោបល់