ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ធ្វើសកម្មភាពប្លន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីវាយប្លន់យកទ្រព្យសម្បត្តិ ស្ថិតនៅស្រុកកម្រៀង ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ ឈុន រដ្ឋា ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង។

វត្ថុតាងដកហូតបាន៖
-ម៉ូតូ០១គ្រឿងម៉ាកស្កុបពី ពណ៌សបិតស្កុតរូបតុត្តាពណ៌ខៀវ ស៊េរីឆ្នាំ២០១៣
-ទូរស័ព្ទដៃ០១គ្រឿងម៉ាកVIVO។

ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ០០ និង០០នាទីយប់ ត្រង់ចំណុចក្រុមទី០៧ ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានវាយទៅលើជនរងគ្រោះឈ្មោះ ហាង រាត្រី ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិតាសែន ឃុំត្រាង ស្រុកកម្រៀង ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ រួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ គេចខ្លួនបាត់ស្រមោល បន្ទាប់មកជនរងគ្រោះត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងបានដាក់ពាក្យបណ្ដឹងនៅប៉ុសនគរបាលដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។

ក្រោយកើតហេតុ សមត្ថកិច្ចធ្វើការស្រាវជ្រាវរហូឈានដល់ការឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់