ព័ត៌មានជាតិ

នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដុតបំផ្លាញសាប៊ូលាងខ្លួនម៉ាក SUNNY ក្លែងក្លាយ និងវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងសម្អាង ខុសច្បាប់ សរុបប្រហែល ០៨តោន

ភ្នំពេញៈ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០១និង០០នាទី អនុវត្តតាមសាលក្រមសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ នៅទីលានចាក់សម្រាមបឹងជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយមន្ត្រីសាខាកាំកុងត្រូល មន្ត្រីក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បានធ្វើការដុតបំផ្លាញចោលនូវសម្ភារវត្ថុតាង សាប៊ូលាងខ្លួនម៉ាក SUNNY ក្លែងក្លាយ និងវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងសម្អាងខុសច្បាប់ សរុបចំនួន ១៤មុខ (ទម្ងន់ប្រហែល ៨តោន) ដែលបាន បង្ក្រាបកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចឃ្លាំងលេខ៨៧ ផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕

មតិយោបល់