រតនគិរីៈ នៅវេលាម៉ោង ៥និង១៥នាទីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ មានករណីហិង្សា ត្រង់ចំណុចផ្ទះឪពុកជនសង្ស័យ ស្ថិតក្នុងភូមិភ្នំកុកព្រៅ ឃុំភ្នំកុក ស្រុកវើនសៃ បណ្ដាលឲ្យខូចខាតម៉ូតូ១គ្រឿង (ដុត)។
ក្រោយពីទទួលបានព័ត៌មានកម្លាំងប្រចាំបញ្ជារបស់អធិការ បានចុះធ្វើអន្តរាគមន៍ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡែក ជីន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិព្រៅ ទីលំនៅភូមិឃុំកើតហេតុខាងលើ។
មូលហេតុ៖ ផឹកស៊ីស្រវឹងទាស់សម្តីជាមួយឪពុកបង្កើតរបស់ខ្លួន រួចទៅទិញសាំងមកដុតម៉ូតូរបស់ឪពុក បន្ទាប់មកបងប្អូនមកហាមឃាត់ ពេលនោះជនសង្ស័យបានយកពូថៅដេញកាប់បងប្អូន (ប៉ុន្តែពុំមានរបួសស្នាមអ្វីឡើយ)។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីបំពេញបែបបទតាមនីតិវិធី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕


មតិយោបល់