ព័ត៌មានជាតិ

Update៖ រហូតមកទល់ពេលនេះ ករណីលិចទូកបាត់ខ្លួនយុវតី ២នាក់ នៅមិនទាន់ស្វែងរកជនរងគ្រោះឃើញទេ

កណ្ដាល: កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចទន្លេមេគង្គ ស្ថិតក្នុងភូមិពាម ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ករណីលិចទូកម៉ាស៊ីន រហូតមកទល់ពេលមនេះ នៅតែមិនទាន់ស្វែងរកឃើញជនរងគ្រោះនោះទេ។

មូលហេតុ៖ បណ្ដាលមកពីជិះលើសចំណុះ។

ជនរងគ្រោះទី១.ឈ្មោះ យឿន ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ និងទី២.ឈ្មោះ ស្រី ណា ភេទស្រី អាយុ១៨ឆ្នាំ។ អ្នកទាំង២នាក់ មានទីលំនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកទូកដែលលិចនោះ មានទំហំទទឹង១.៦០ម៉ែត្រ បណ្ដោយ ៦.៥០ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ សន សយ ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ។

ខណ:ពេលនេះ កម្លាំងសមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋ និងម្ដាយជនរងគ្រោះ កំពុងនាំគ្នាស្វែងរកជនរងគ្រោះ។

សូមបញ្ជាក់៖ មុនពេលកើតហេតុ ជនរងគ្រោះ បានទៅលេងផ្ទះគូដណ្ដឹង ដោយមានកម្មវិធីផឹកស៊ីផងដែរ ក្រោយបញ្ចប់ ពួកគេបានបបួលគ្នាមួយក្រុមមានគ្នាជាង ១០នាក់ ទៅជិះទូកដើរលេង គោលបំណងទៅកោះស្នេហា ក៏ស្រាប់តែជួបហេតុការណ៍បែបនេះ៕

មតិយោបល់