ព័ត៌មានជាតិ

ប្លែកមែន! បុរសម្នាក់និយាយរឿងរ៉ាវមួយចំនួន ប្រាប់ម្ដាយតែគាត់មិនជឿ ស្រាប់តែផឹកបៀអស់១កំប៉ុង យកដាវកាំបំផ្លាញរបស់ប្រើប្រាស់

កណ្ដាល: កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៥និង២០នាទី ករណីធ្វើឲ្យខូចខាតដោយចេតនា នៅចំណុចភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ យន ធីដា ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ/សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ សុខ ប៊ុនយ៉ុង ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ(ឃាត់ខ្លួន)ធ្លាប់ជាប់ពន្ធនាគារ ។

សម្ភារខូចខាត៖
-តុឈើ០១
-ធុងទឹកកក ចំនួន០១.

វត្ថុតាងចាប់យក៖
-ដាវផ្លែដែក មានប្រវែង០.៧០សង់ម៉ែត្រ ដងធ្វើអំពីជ័រស្រោមជ័រពណ៌ ខៀវចំនួន០១។

សភាពរឿងហេតុ៖ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនសង្ស័យ បានអង្គុយផឹកស្រាបៀរនៅក្រោមផ្ទះឈ្មោះ សុខ សំអាត ភេទស្រី ត្រូវជាបង (បច្ចុប្បន្នធ្វើការងារនៅភ្នំពេញ) អង្គុយផឹកមានគ្នាចំនួន ៥នាក់ ផឹកអស់ស្រាបៀរ ១កំប៉ុង ជនសង្ស័យក៏បានខឹងនឹងម្តាយឈ្មោះ ងោះ អឿង ដោយនិយាយរឿងរ៉ាវមួយចំនួនប្រាប់គាត់ហើយគាត់មិនជឿ ក៏មានកំហឹងយកដាវ មកកាប់តុ ១ដាវ កាប់ធុងទឹកកក ១ដាវ។

ក្រោយទទួលបានបណ្តឹងតាមរយ:ទូរស័ព្ទភ្លាមកម្លាំងប៉ុស្តិ៍តាលន់ បានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនយកមកប៉ុស្តិ៍ធ្វើការសាកសួរ និងបញ្ជូនខ្លួន វត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់