ព័ត៌មានជាតិ

ម្នាក់ស្លាប់និងជួយទាន់ម្នាក់ករណីលង់ទឹកនៅកន្លែងកំសាន្តដីដុះ

ព្រៃវែង: ថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២០ វេលាម៉ោង៣ និង ១០ នាទី នៅចំណុចកន្លែងកម្សាន្តដីដុះ ក្នុងភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ មានករណីលង់ទឹក ២ នាក់ ស្លាប់ ១ នាក់ រស់ ១ នាក់
ដែលជនរងគ្រោះទី១មានឈ្មោះ ហេង រដ្ឋា ភេទប្រុស អាយុ ១៤ ឆ្នាំ មានទីលំភូមិលេខ ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ លង់ទឹកស្លាប់
ទី២ឈ្មោះ ផេង ស្រីនាង ភេទស្រី អាយុ ១៣ ឆ្នាំ មានទីលំភូមិឃុំជាមួយ ត្រូវជាបងប្អូនបង្កើតនឹងគ្នា
សមត្ថកិច្ច ប្រជាពលរដ្ឋ និងប្រជាការពារ បានជួយសង្គ្រោះទាន់ពេល ១ នាក់
មូលហេតុ ជនរងគ្រោះទាំងពីរនាក់ បានមកលេងទឹកដងទន្លេមេគង្គ នៅចំណុចកន្លែងកម្សាន្តដីដុះ

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្ដិ៍ និងជំនាញបាន ចុះទៅពិនិត្យសាកសពពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ៕

 

មតិយោបល់