ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់បណ្ដាលឲ្យទ្រេតផ្ទាំងប៉ាណូពាណិជ្ជកម្ម ប៉ះពាល់ផ្លូវ

ក្រចេះ: នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ក្រុមការងារការិយាល័យសាធារណការ និងដឹកជញ្ចូនស្រុកស្នួល សហការជាមួយរដ្ឋបាលស្រុកស្នួល បានចុះរុះរើស្លាកប៉ាណូពាណិជ្ចកម្ម ដែលប៉ះពាល់ដោយខ្យល់កន្រ្តាក់ បណ្តាលឲ្យទ្រេតមកលើផ្លូវ ត្រង់ចំណុច គម២៥៤-១០០ (មុខសាលាស្រុក) ក្នុងភូមិក្បាលស្នួល ស្រុកស្នួល ខេត្តក្រចេះ ដើម្បីការពារសុវត្ថិភាពជូនបងប្អូន និងអ្នកដំណើរឆ្លងកាត់៕

មតិយោបល់