ភ្នំពេញៈ បុរសម្នាក់ចេញទៅស្ទូចត្រីអូសទាញជាប់បានថង់ខ្មៅ ក្លិនស្អុយៗឆ្ងល់មានអ្វីខាងក្នុង ហែកមើល ពុទ្ធោ សាកសពមនុស្ស ភ័យញ័រខ្លួនស្រែកឆោឡោ ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ច កាលពីវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅស្រះទឹក តំបន់ឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សាសពមិនទាន់ពិនិត្យច្បាស់នៅឡើយទេ ក្នុងសភាពរលួយ តែបើតាមការសន្និដ្ឋានបឋម សង្ស័យជាមនុស្សប្រុសច្រើនជាង។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ មានពលរដ្ឋម្នាក់ទៅអង្គុយស្ទូចត្រី នៅចំណុចខាងលើស្រាប់តែមានធំក្លិនភាយ ស្អុយៗដែរ តែមិននឹកស្មានដល់បែបនេះ គិតថាស្អុយកំប្លោករលួយ ស្អុយទឹក ចេះតែអង្គុយស្ទូចត្រី គ្រាន់ដោះគាប់ជួនអូសទាញមក ជាប់ថង់ខ្មៅ ក្លិនកាន់តែស្អុយ កាន់តែឆ្ងល់ដល់លើគោក កុំឲ្យសង្ស័យ ដើម្បីឲ្យអស់ចិត្ត ហែកថង់ខ្មៅខាងលើមើល ស្រាប់តែប្រទះឃើញសាកសពមនុស្សគ្រាន់តែឃើញភ្លាមព្រលឹងចង់ដាច់ផ្ងារ ឆោឡោ ស្រែកប្រាប់អ្នកស្រុក រាយការណ៍ទៅសមត្ថកិច្ច ពិនិត្យជាក់ស្តែង។
តាមប្រភពមួយទៀត បានរាយការណ៍ទៅសមត្ថកិច្ច ផងដែរ ជុំវិញបាត់ក្មេងស្រី អាយុ១៦ឆ្នាំ ចេញពីសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ មួយសប្តាហ៍ហើយ ក្រុមគ្រួសារ រកមិនទាន់ឃើញ ហើយស្របពេលដែលប្រទះឃើញសាកសពច្រកថង់នេះ ទើបកាន់តែភ្ញាក់ផ្អើល តែការសន្និដ្ឋានច្បាស់ការយ៉ាងណានោះ មិនទាន់មាននៅឡើយទេ ព្រោះថា សាកក្នុងថង់ មានសភាពរលេះរលួយទៅហើយ ។
ក្រោយពីប្រទះឃើញសាកសពច្រកថងបោះចោលក្នុងទឹក គ្រាន់តែធ្វើការសង្ស័យ ជាករណីឃាតកម្មបន្ទាប់មកសមត្ថកិច្ច បានរាយការណ៍ប្រាប់ជំនាញចុះទៅពិនិត្យដល់កន្លែងកើតហេតុរួចវេចខ្ចប់សាកសពយកទៅកោសល្យវិច្ច័យនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ៕








មតិយោបល់