ព័ត៌មានជាតិ

Update៖ បុរសជនជាតិចិន ដែលមានផ្ទុកមេរោគផ្លូវដង្ហើមកូរ៉ូណា ត្រូវក្រុមគ្រូពេទ្យ ដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ

ព្រះសីហនុ: តាមការបញ្ជាក់របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឲ្យដឹងថា ជនជាតិចិនម្នាក់ ដែលមានផ្ទុកជំងឺផ្លូវដង្ហើមប្រភេទថ្មី បង្កឡើងដោយមេរោគកូរ៉ូណា ត្រូវបានខាងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដាក់សម្រាកនៅបន្ទប់ដាច់ ដោយឡែកមួយ។

ជនជាតិចិនខាងលើ ឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទ ប្រុស អាយុ ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ប្រទេសចិន មកខេត្តព្រះសីហនុ ប្រទេសកម្ពុជា ជាមួយក្រុមគ្រួសារ៤នាក់។

ដោយម្នាក់ ក្នុងចំណោមពួកគេ ត្រូវបានក្រសួងស្រាវជ្រាវរកឃើញ និងមានការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នូវករណី វិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) គឺលោក ចា ជិនហួរ កាលពីវេលាម៉ោង៣រសៀល នៃថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០៕

មតិយោបល់