ព័ត៌មានជាតិ

ករណីរថយន្តបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅស្រុកបារាយណ៍

កំពង់ធំ: នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទី លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១២៥-១២៦ ភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចររថយន្តបុកម៉ូតូ ទិសដៅផ្ទុយគ្នា ។

ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ 1J-6125 (បើកពីត្បូងទៅជើង) បើកបរដោយឈ្មោះ ឌឹម សេត ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិជ័យមង្គល ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់)(មុខរបរកសិករ)(មិនពាក់មួកសុវត្ថិភាព)។
រថយន្តម៉ាក លុចស៊ីស RX300 ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2O-2983 (បើកពីជើងទៅត្បូង) បើកបរដោយឈ្មោះ ពេជ្យ ទី ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិបង្កោង សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប (មុខរបរបើកបរថយន្តឈ្នួល)(គ្មានរបួស) នាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។

មូលហេតុ៖ បឋមបង្កឡើងដោយអ្នកបើកបរម៉ូតូឈ្មោះ ឌឹម សេត បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ ទៅបុករថយន្តដែលកំពុងចរាចរក្នុងគន្លងផ្លូវផ្ទុយគ្នា។

ក្រោយពេលកើតសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់