ភ្នំពេញៈ នារីវ័យជាង២០ឆ្នាំម្នាក់ សង្ស័យសតិមិនប្រក្រតី ត្រូវបានប្រទះឃើញអង្គុយហាលវាលថ្ងៃ ហាលភ្លៀងខ្យល់ បាយមិនបាយ ទឹកមិនទឹក ចំនួន៥យប់៥ថ្ងៃមកហើយ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខបុរីអាកាសចរណ៍ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែន។
នារីខាងលើបានប្រាប់ថា នាងឈ្មោះ សុខ អាយុជាង២០ឆ្នាំ មានស្រុកកំណើតនៅខាងខេត្តកំពត។ មិនដឹងថា មានសតិមិនប្រក្រតី ឬរៀនបែក វង្វេងយ៉ាងណានោះទេ អង្គុយមិនមាត់ក នៅច្រកចូលបុរីអាកាសចរណ៍ ផ្លូវសហព័ន្ធរុស្សី ចំនួន៥ថ្ងៃមកហើយ បើតាមការពិនិត្យជាក់ស្តែង ស្រ្តីរូបនេះ ចេះអានអក្សរខ្មែរ ឬភាសារអង់គ្លេស បានស្ទាត់ជំនាញ ផងដែរ។
បើតាមបុរសម្នាក់ ជាអ្នករត់កង់បី ឈ្មោះ សុខ មឿន អាយុ៣៥ឆ្នាំ ស្នាក់នៅ ភូមិចំការឪឡឹក សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ស្រ្តីខាងលើមិនដឹងកើតជំងឺអ្វីឲ្យប្រាកដនោះទេ ហើយបានប្រទះឃើញ៥ថ្ងៃ មកហើយ ទោះពលរដ្ឋក្បែរនោះ ឲ្យជាបាយចំនី អាហារ ទឹក ហើយមិនដឹង សាច់ញាតិ ផ្ទះសម្បែង នៅដល់ទីណានោះទេ កាលបើសួរ មិនមាត់ មិនស្តី ឲ្យច្បាស់ប្រាកដ បែជាមក អង្គុយសំកុក ហាលវាល ភ្លៀងខ្យល់ បែបនេះ ។ ហើយពេលដែល អ្នកយកព័ត៌មានទៅសាកសួរ បែរជាស្រ្តីខាងលើឡើងអង្គុយលើម៉ូតូ ពលរដ្ឋសិតសក់ វែកចៃ ធ្វើមិនដឹង ហាក់បីដូចជា ខ្លួនគ្មានរឿងអ្វីកើតឡើង។
តាមប្រជាពលរដ្ឋ ឃើញហេតុការណ៍ ក៏បានសំណូមពតផងដែរ ដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយ សង្រ្គោះជីវិត ស្រ្តីម្នាក់ខាងលើនេះផង ប្រសិនបើមានបងប្អូន ឬសាច់ញាតិ ដែលបានស្គាល់ ភិនភាគខាងលើ សូមមកទទួល ស្រ្តីរូបនេះ វិលត្រឡប់ទៅផ្ទះវិញផង ៕
https://youtu.be/SRWpTyjxLCg
មតិយោបល់