បន្ទាយមានជ័យៈ យោងតាមផេក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨ និង ០៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយ អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុង និងមន្ត្រីមុខការចំណុះឲ្យខេត្ត មួយចំនួនទៀត ទទួលនិស្សិតអាហារូបករណ៍របស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ចំនួន ២៩នាក់។
ក្រុមនិស្សិតអាហារូបករណ៍របស់លោក ស សុខា ទាំង ២៩នាក់ ស្រី៥នាក់ ដែលបានវិលត្រឡប់មកពីសិក្សានៅសកលវិទ្យាល័យហឺហ្វី ខេត្តអានហួយ ប្រទេសចិន តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
ឆ្លៀតឱកាសនេះដែរ ឯកឧត្តម និងសហការី បានចូលរួមចែកម៉ាស ជូនអ្នកដំណើរជាតិ-អន្តរជាតិ ឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រកបដោយបរិយាកាសរីករាយ៕
មតិយោបល់