កណ្តាលៈ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៣និង៤០នាទីរសៀល មានករណីលួច ត្រង់ចំណុចភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ វិន វិឆាន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវាលលំហាត់ ឃុំអូរវាលលើ ស្រុកកំរៀង ខេត្តបាត់ដំបង
មុខរបរកម្មករ ។
ជនសង្ស័យឈ្មោះ អាំ ស្រីស្រស់ (កែវ ស្រីលក្ខណ័) ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិត។
សម្ភារៈបាត់បង់រួមមាន៖
-ទូរស័ព្ទដៃ០១គ្រឿងម៉ាកOPPO ពណ៌ខ្មៅ ។
-ដុំសាកទូរស័ព្ទពណ៌ខ្មៅក្រហម ចំនួន០១។
វត្ថុតាងចាប់យក៖
-ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក SAMSUNG ពណ៌ស (ជារបស់ជនសង្ស័យ)
-ដុំសាកថ្មទូរស័ព្ទចំនួន០១ ពណ៌ស (ជារបស់ជនសង្ស័យ)
-ខ្សែសាកថ្មទូរស័ព្ទ០១ខ្សែ(ជារបស់ជនសង្ស័យ)
-កាបូបស្ពាយពណ៌ផ្កាឈូកផ្លេក ចំនួន០១(ជារបស់ជនសង្ស័យ)
-នាឡិកាដៃស្មាតឃឺពណ៌ខ្មៅចំនួន០១(ជារបស់ជនសង្ស័យ)
-កូនកាំបិតចិតបន្លែចំនួន០១(ជារបស់ជនរងគ្រោះ)។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានមកលក់អីវ៉ាន់ក្នុងកម្មវិធី concert នៅចំណុចខាងលើ ខណៈចូលដេកក្នុងមុងជាមួយប្រពន្ធ ស្រាប់តែជនសង្ស័យមកធ្វើសកម្មភាពយកកូនកាំបិតវះមុង លួចសម្ភារៈហើយព្យាយាមរត់គេច ប៉ុន្តែជនរងគ្រោះដឹងខ្លួនទាន់ដេញចាប់បានប្រគល់ជូនសមត្ថកិច្ច ។
ក្រោយសាកសួរ និងចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានប្រព្រឹត្ត អំពើលួចប្រាកដមែន រួចសមត្ថកិច្ចជំនាញបញ្ជូនបន្ត ទៅអធិការដ្ឋានគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់៕
មតិយោបល់