ព័ត៌មានជាតិ

គ្រូគង្វាលម្នាក់បើករថយន្តបត់ឆ្វេងមិនប្រយ័ត្ន ទៅបុកជាមួយម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់នឹងកន្លែង

តាកែវ: យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៧ និង ១០នាទី លើផ្លូវខេត្តលេខ ១២៩A ស្ថិតភូមិធ្នុង សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងទិសដៅបញ្ច្រាសគ្នាពីលិចទៅកើតរវាងម៉ូតូនិងរថយន្ត។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក ស្តារិច ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ ២AX-១៣៧២ បើកបរដោយឈ្មោះ លី ខេមរិន ភេទប្រុស អាយុ ៥៩ ឆ្នាំ មុខរបរគ្រូគង្វាលមជ្ឈមណ្ឌលអប់រំសុខសាន្តខេត្តតាកែវ និងសាលាមត្តេយ្យសុខសាន្តតាកែវ រស់នៅភូមិក្បាលដំរី១ សង្កាត់កាកាប ១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្នាក់នៅភូមិ ធ្នុង សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ ១G-៤៤៨៣ បើកបរដោយឈ្មោះ ស្រេង សុភ័ក្រ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិព្រៃឈឺទាល ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ទិសដៅពីកើតទៅលិច បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

មូលហេតុ៖ រថយន្តបត់ឆ្វេង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល​ ដើម្បីចាត់ការតាមច្បាប់ ចំណែកសពជនរងគ្រោះប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់