ព័ត៌មានជាតិ

រថយន្តដឹកដីនិងរថភ្លើងសាកកម្លាំងគ្នា បណ្ដាលឲ្យតៃកុងរងរបួស

ព្រះសីហនុ: នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ត្រង់ចំណុចផ្លូវចូលវត្តថ្មដា(ផ្លូវរថភ្លើង) ស្ថិតភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្ត១គ្រឿង ធន់ធំដឹកដី ពាក់ផ្លាកលេខ ព្រះសីហនុ 3A-0188 បើកបរឈ្មោះ ថូ វុត្ថា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ បើកឡានដឹកដី ទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចខាងលើបានបុកជាមួយនឹងរថភ្លើងដឹកទំនិញមួយគ្រឿង ទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ បណ្តាលឲ្យអ្នកបើកបររថយន្តរបួសស្រាលបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅនគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយតាមច្បាប់៕

មតិយោបល់