ព័ត៌មានជាតិ

នារីក្រឡុកស្រាម្នាក់ លិចទូកបាត់៣ថ្ងៃទើបរកឃើញសាកសពនៅក្នុងទន្លេមេគង្គ

កណ្តាល: ការស្វែងរកសាកសពជនរងគ្រោះចំនួន០២នាក់ដែលបានបាត់ខ្លួនក្នុងករណី លិចទូកកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៤និង៣០នាទីចំណុចក្នុងទន្លេមេគង្គ ភូមិពាម ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។
រហូតមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០វេលាម៉ោង៣និង០០នាទីក្រុមគ្រួសារនិងសមត្តកិច្ច បានរកឃើញសាកសពជនរងគ្រោះ០១នាក់ ៖
ឈ្មោះ យឿង ស្រីពេជ្រ ភេទស្រីអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ ក្រឡុកស្រា មានទីលំនៅ ភូមិឃ្លាំងសាំង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។នៅក្នុងទឹកទន្លេមេគង្គលើ ចម្ងាយពីកន្លែងកើតហេតុ ប្រហែល ២៥០ ម៉ែត្រ(ខាងក្រោមកន្លែងកើតហេតុ) នឹងចម្ងាយប្រហែល៧០ម៉ែត្រ។
ក្រោយពីស្រង់សាកសពឡើងពីទឹក សមត្ថកិច្ចជំនាញសហការជាមួយ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរកាកោង១ អាជ្ញាធរ គ្រូពេទ្យនឹងក្រុមគ្រួសារ ធ្វើការពិនិត្យសាកសពនៅលើខ្លួនជនរងគ្រោះ ពុំមានស្មាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនឪពុក ម្តាយ យកទៅធ្វើបុណ្យ តាមប្រពៃណីនៅ ភូមិ អូពពេរ ឃុំ ខ្ចៅ ស្រុក កងមាស ខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់ ឪពុក ម្តាយ ៕

 

មតិយោបល់