ព័ត៌មានជាតិ

មុខសញ្ញាគាស់តូបផ្សារស្នួលលួចសម្ភារពេលនេះឃាត់ខ្លួនបាន២នាក់ហើយ

ក្រចេះ: មុខសញ្ញាគាស់តូបផ្សារស្នួលលួចសម្ភារត្រូវស្រាវជ្រាវចាប់ខ្លួនបានហើយជនសង្ស័យទាំងពីរនាក់ដែលនគរបាលកំណត់ថាជាមុខសញ្ញាក្នុងអំពើ(លួចមានស្ថានទំងន់ទោស) ដោយបានគាស់តូបលក់ឥវាន់ក្នុងផ្សារស្នួល ដើម្បីលួចយកសម្ភារ គឺត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល ស្រាវជ្រាវចាប់ខ្លួននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ។
អធិការនគរបាលស្រុកស្នួលលោក ចាន់ សុខគីម បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៨ ខែមករា កន្លងទៅ ពួកគេទាំងពីរនាក់បានធ្វើសកម្មភាពគាស់និងកាត់សោរតូបនៅក្នុងផ្សារនិងលួចយកសម្ភារអស់មួយចំនួន។
ក្រោយការធ្វើសកម្មភាពរួចពួកគេបានគេចខ្លួន តែត្រូវបាននគរបាលបានស្រាវជ្រាវចាប់ខ្លួនពួកគេទាំងពីនាក់បានជាបន្តបន្ទាប់គ្នានៅថ្ងៃតែមួយ៕

 

មតិយោបល់