យោងតាមផេកនាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លងCDC បានឲ្យដឹងថារហូតដល់ម៉ោង ៦និង៣០ល្ងាច ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ាវីរុសប្រភេទថ្មី គាត់មានសុខភាពល្អ គ្មានរោគសញ្ញាធ្ងន់ធ្ងរអ្វីទេ ។ បានរកឃើញអ្នកប៉ះពាល់ ដ៏ទៃទៀត និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ រហូតពេលនេះ អ្នកទាំងនោះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡើយដែរ ។ មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ ។ ហេីយគ្រូពេទ្យថែទាំអ្នកជំងឺ ក៏ គ្មានចេញរោគសញ្ញាអ្វីទេ និងគ្រប់គ្រូពេទ្យបំរេីការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ កំពុងបំរើការងារក្នុងមន្ទីរពេទ្យជាធម្មតា ។ រហូតពេលនេះពុំទាន់រកឃើញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ៕
មតិយោបល់