ព័ត៌មានជាតិ

បុរសម្នាក់ប្រើអំពើហិង្សាមកលើនារីដែលជាសង្សារបណ្ដាលឲ្យបែកក្បាលរួចក៏រត់គេចខ្លួនបាត់ស្រមោល

តាកែវ:​ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ មានករណីបុរសម្នាក់បានប្រើអំពើហិង្សាមកលើនារីដែលជាសង្សារបណ្ដាលឲ្យបែកក្បាលរួចក៏រត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមលោកឥន្ទ មណ្ឌល អធិការនៃអធិការដ្ឋាននគរបាលក្រុងដូនកែវបានចាត់ឲ្យកម្លាំងជំនាញនៃអធិការដ្ឋានចុះទៅធ្វើការសួរនាំនារីដែលជាជនរងគ្រោះ។ក្រោយពីសួរនាំហើយរួចរាល់នារីរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងឲ្យខាងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យយកមកធ្វើការណែរនាំ។

បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋានកំពុងតាមដាននិងស្វែងរកមុខជនល្មើសដើម្បីយកមកធ្វើការណែរនាំផងដែរ៕

 

មតិយោបល់