ព័ត៌មានជាតិ

សហរដ្ឋអាមេរិក​​ និង​អ៊ី​រ៉ា​ក់​នឹង​សម្រេច​ជា​ផ្លូវការ​នូវ​ការ​បញ្ចប់​បេសកកម្ម​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នៅ​អ៊ី​រ៉ា​ក់​នៅ​ចុងឆ្នាំ​នេះ

(Reuters)​ -​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ ខ្លួន​ និង​អ៊ី​រ៉ា​ក់​នឹង​សម្រេច​ជា​ផ្លូវការ​នូវ​ការ​បញ្ចប់​បេសកកម្ម​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នៅ​អ៊ី​រ៉ា​ក់​នៅ​ចុងឆ្នាំ​នេះ​ និង​បង្វែរ​ទៅ​ជា​ការ​បណ្តុះបណ្តាល​ និង​ផ្តល់​យោបល់​ដល់​កងទ័ព​អ៊ី​រ៉ា​ក់​។​

​បច្ចុប្បន្ន​មាន​កងទ័ព​សហរដ្ឋអាមេរិក​ចំនួន​ ២.៥០០​ នាក់​នៅ​ ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ ដើម្បី​ផ្តោត​ក្នុង​ការ​ប្រឆាំង​នឹង​ការ​សេសសល់​របស់​រដ្ឋ​អ៊ី​ស្លា​ម​។​ ការ​ផ្លាស់​ប្តូរ​នេះ​មិន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ផល​ប៉ះពាល់​ខ្លាំង​នោះ​ទេ​ ដោយសារ​តែ​សហរដ្ឋអាមេរិក​បាន​ប្តូរ​ទៅ​យកចិត្តទុកដាក់​ទៅ​លើ​ការ​បណ្តុះបណ្តាល​កងកម្លាំង​អ៊ី​រ៉ា​ក់​។​

​ប៉ុន្តែ​ការ​ប្រកាស​នេះ​នឹង​ត្រូវធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Joe​ Biden​ បាន​ជួប​ជាមួយ​សម​ភាគី​អ៊ី​រ៉ា​ក់​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នៅ​ស​ប្តា​ហ៍​ក្រោយ​ ដែល​ជា​ពេលវេលា​នយោបាយ​មួយ​សម្រាប់​រដ្ឋាភិបាល​អ៊ី​រ៉ា​ក់​ ហើយ​អាច​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ជ័យ​ជំនះ​នៅ​ក្នុង​ទីក្រុង​ Baghdad​ ។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​របស់​សហរដ្ឋអាមេរិក​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា​ “​ចំនុច​សំខាន់​ដែល​អ្នកដឹង​ពី​ការ​កែទម្រង់​នេះ​ ហើយ​ខ្ញុំ​គិត​ថា​វា​ពិតជា​សំខាន់​ណាស់​ដែល​រដ្ឋបាល​ប្រ​ធានា​ ធិ​បតី​លោក​ Biden​ ចង់​ទុក​កងទ័ព​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ ពីព្រោះ​រដ្ឋាភិបាល​អ៊ី​រ៉ា​ក់បាន​អញ្ជើញ​ពួក​យើង​និង​ស្នើ​ឲ្យ​យើង​បន្តសកម្មភាព​ទៀត​”​ ៕

 

មតិយោបល់