ព័ត៌មានជាតិ

សូមឪពុកម្ដាយប្រុងប្រយ័ត្ន! កុមារីអាយុ៩ឆ្នាំម្នាក់ចុះលេងទឹកស្រះ បណ្ដាលឲ្យលង់ស្លាប់

សៀមរាប: កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតភូមិបុស្សធំ ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប មានករណីកុមារីម្នាក់លង់ទឹកស្លាប់។

កុមារងគ្រោះឈ្មោះ មឿន រស្មី ភេទស្រី អាយុ ៩ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។

មូលហេតុ៖ ចុះលេងទឹកស្រះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកោសល្យវិច័យ ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់