ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រា បើករថយន្ត LAND CRUISER បុកផ្ទះពលរដ្ឋ នៅខណ្ឌដង្កោ

ភ្នំពេញ: កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបុរសម្នាក់បើករថយន្តបុកផ្ទះពលរដ្ឋ។

រថយន្តបង្កម៉ាក LAND CRUISER ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2J-3648 អ្នកបើកបរស្រវឹងស្រា។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តបង្កធ្វើដំណើរពីកើតទៅលិច ស្រាប់តែមកដល់ចំណុចខាងលើ ដោយមានអ្នកបើកបរមានស្ថានភាពស្រវឹងផង បានរេចង្កូតបុកផ្ទះពលរដ្ឋ បណ្ដាលឲ្យរងការខូចខាត ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងនាំជនបង្ក មកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស រីឯរថយន្តត្រូវបាន រក្សាទុកនៅអធិការដ្ឋាននគរបាលដង្កោ ដើម្បីកសាងដោះស្រាយតាមនីតិវិធី៕

មតិយោបល់