ព័ត៌មានជាតិ

ជាងកាត់សក់ ឆក់ទូរស័ព្ទដៃ ត្រូវសមត្ថកិច្ចខណ្ឌមានជ័យ ឃាត់ខ្លួន

ភ្នំពេញ: កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០១និង៤០នាទី រំលងអធ្រាត្រ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខបុរីប៉េងហួត ផ្លូវលេខ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យ៖១-ឈ្មោះ ឯក សៅ ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ មានទីលំនៅក្នុងវត្តដំបូកខ្ពស់ ផ្លូវបេតុង ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះខន សុធារិទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ១៩៧ ផ្លូវលេខ៣១បេតេ ភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងដកហូតបានមាន៖ ម៉ូតូ០១គ្រឿង ម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GS5281 ទូរស័ព្ទដៃ០៣គ្រឿង ។

ជនសង្ស័យខាងលើ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

មតិយោបល់