ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវសមត្ថកិច្ច សង្ស័យក៏ធ្វើតេស្ត រកឃើញ….

កំពង់ឆ្នាំង: កម្លាំងសមត្ថកិច្ច ចុះប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះ អនុវត្តន៍រឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យរកសារធាតុញៀន
(ធ្វើតេស្តទឹកនោម)។

ជាលទ្ធផលរកឃើញជនសង្ស័យម្នាក់​ ឈ្មោះនង ចាន់ពៅ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិត្រពាំងអន ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានផ្ទុកសារធាតុញៀន។

បច្ចុប្បន្នសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់