ព្រៃវែងៈ វេលាម៉ោង ៩ និង១៥នាទីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ មានករណីឃាតកម្មមួយ នៅចំណុចវត្តហាបូរ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ។
ជនបង្កឈ្មោះ កល់ ធី ភេទប្រុសអាយុ២៦ឆ្នាំ នៅភូមិហាបូ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានកាប់ឈ្មោះ ទ្រា ហ៊ា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិឃុំជាមួយគ្នា ត្រូវចំក្បាលចំនួន២កាំបិត បណ្តាលឲ្យដួលសន្លប់នៅកន្លែង។
ភ្លាមផងដែរ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកស្វាយអន្ទរ ពេលទៅដល់មន្ទីពេទ្យ បានដាច់ខ្យល់ស្លាប់តែម្តង។ ចំណែក
ជនសង្ស័យ បានរត់គេចខ្លួនបាត់។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់