ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបតម្លៃជិត២០ម៉ឺនដុល្លារ ប៉ះគ្នាជាមួយរថយន្តTAXI ភ្នំពេញ-ក្រចេះ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ6A សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តស៊េរីទំនើបមួយគ្រឿងតម្លៃជិត២០ម៉ឺនដុល្លារ ប៉ះគ្នាជាមួយរថយន្ត TAXI ភ្នំពេញ ក្រចេះ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង មូលហេតុមិនទាន់ដឹង។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ដើម្បីឲ្យភាគីទាំងសងខាងដោះស្រាយគ្នា។

សូមបញ្ជាក់ករណីខាងលើនេះមិនមានមនុស្សរងរបួសទេ៕

មតិយោបល់