ព័ត៌មានជាតិ

Update៖ លាន់សូរផាំង! ចេញទៅមើលក្រវីក្បាល មិនអ្នកណាសងអ្នកណា? រថយន្តទំនើបអាល់ហ្វាត ផ្លាកលេខ ភ្នំពេញ 2AX-5577 ប៉ះរថយន្តសាំយ៉ង ខូចខាតទាំងសងខាង

ភ្នំពេញ: រថយន្តតូរីសបើកត្រង់ ខណ:អាល់ហ្វាតបត់ឆ្លងផ្លូវ បុកគ្នាផាំង បណ្ដាលឲ្យខូចខាតទាំងសងខាង កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២០ ត្រង់ចំណុចទល់មុខសាលាអន្តរជាតិ ហ្គ្រេដហ្វតអាស៊ីប៉ាស៊ីហ្វិក តាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តអាល់ហ្វាត ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AX- 5577 បើកបរដោយបុរសម្នាក់។ ចំណែករថយន្ត១គ្រឿងទៀត ម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ក្រចេះ2A-8839 បើកបរដោយបុរសម្នាក់។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញរថយន្តសាំងយ៉ុង ធ្វើដំណើរពីជើងទៅត្បូងតាមបណ្តោយផ្លួវជាតិលេខ៦។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តអាល់ហ្វាត បើកបត់ឆ្លងផ្លូវ ក៏បុកគ្នាតែម្ដង បណ្តាលឲ្យរងការខូចខាតទាំងសងខាង។

ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់ យករថយន្តដាក់ទៅខាង ដើម្បីឲ្យភាគីទាំងសងខាងសម្រួលគ្នា តែដោយសម្រួលមិនត្រូវ សមត្ថកិច្ចទាក់ទងជំនាញ យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានី រង់ចាំដោះស្រាយជាក្រោយ៕

មតិយោបល់