ភ្នំពេញៈ កាលពីវេលាម៉ោង ១និង៣៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ២១៧ មុខអធិការនគរបាល/សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីកម្លាំងគរបាល នៃអធិការនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងប្រតិបត្តិការត្រួតពិនិត្យ រកជាតិអាកុល។
១/ជនសង្ស័យឈ្មោះ ទុំ កន ភេទប្រុស អាយុ ២១ឆ្នាំ មុខបរមិនពិតប្រាកដ ទីលំនៅភូមិក្រសាំងពល ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ (ឃាត់ខ្លួន)។
២/ជនសង្ស័យឈ្មោះ សែប ទូច ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ (ឃាត់ខ្លួន)។
ដំណើររឿង៖ មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដោយសារកម្លាំងនគរបាល នៃអធិការនគរបាលដង្កោ ចុះត្រួតពិនិត្យរកជាតិអាកុល នៅមុខអធិការផ្ទាល់ ពេលឃើញពួកគេជិះមួយគ្រឿងគ្មានពាក់ផ្លាកលេខ ក៏ឃាត់សួរនាំ និងឆែកត្រួតពិនិត្យ ស្រាប់តែរកឃើញកាំបិតប៉័ងតោ នៅក្រោមកែបម៉ូតូ ឃើញដូច្នោះក៏នាំខ្លួនមកសាកសួរបន្ត ជនសង្ស័យបានឆ្លើយសារភាពថា ម៉ូតូដែលពួកគេជិះ គឺលួចកាច់កសោ នៅភូមិកំពង់ ឃុំព្រះបាទជាន់ ស្រុកគិរីវង់ ខេត្តតាកែវ។
សូមបញ្ជាក់៖ ករណីនេះជនសង្ស័យបានលួចកាច់កតាំងពីវេលាម៉ោង ៦និង១០យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០មកម្ល៉េះ ខណៈដែលម្ចាស់បញ្ឈរចោលមុខផ្ទះ ។
ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានអធិការនគរបាលដង្កោឃុំខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅស្រុកគិរីវង់ចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់