ព្រះសីហនុៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៩និង០០នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបង្កឡើងដោយខ្លួនឯង មានបុរសនិងស្រ្តីចំនួន២នាក់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នា បើកបរក្នុងល្បឿនយ៉ាងលឿន រេចង្កូតជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់បាត់បង់ជីវិត ចំណែកបុរសបានរងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ ទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងឌុបគ្នា ដោយបើកបរក្នុងល្បឿនមួយយ៉ាងលឿន បានធ្វើដំណើរតាមបណ្តោយផ្លូវ១ខ្សែ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែម៉ូតូបានរេចង្កូតជ្រុលល្បឿនទៅបុក របងផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងលាន់ឮសូរប្រ៉ាវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ ។ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យស្រ្តី ម្នាក់ស្លាប់បង់ជីវិត ចំណែកបុរសនោះបានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅឯមន្ទីរពេទ្យ ។
នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ភ្លាមៗ ផងដែរ ។ បន្ទាប់មកបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្តោះអាសន្ន ទៅតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់