ព័ត៌មានជាតិ

រថយន្តដឹកដែកមួយគ្រឿង បើកបរសុខៗរេចង្កូតឡើងខឿនផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ: នាវេលាម៉ោង ៧និង៥០នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ណ មួយបានកើតឡើង រថយន្តដឹកដែកមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ បើកបរសុខៗ ស្រាប់តែក្រឡាប់ផ្ងារជើង ទីតាំងស្ថិតតាមបណ្តោយផ្លូវវេងស្រេង ទល់មុខផ្សារឯករាជ្យ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកដែកមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ។ ខណ:កំពុងតែបើកបរសុខៗ ស្រាប់តែរេចង្កូតឡើងខឿនផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ។ ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ ពុំមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។ បន្ទាប់ពីកើតហេតុ តៃកុងរថយន្តបង្កហេតុ បានចុះរត់គេចខ្លួនបាត់ស្រមោល ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ដល់ ទីតាំងកន្លែងកើតហេតុភ្លាមៗផងដែរ ដើម្បីសម្រួលចរចរណ៍មិនកកស្ទះ ដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើដំណើរឆ្លងកាត់ ។

ហេតុការណ៍ខាងលើ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នោះទេ ទាំងនេះ គ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់