ពោធិ៍សាត់ៈ យោងតាមផេក Pursat Provincial Hall បានឲ្យដឹងថា រហូតមកទល់ពេលនេះ ពុំមានករណីឆ្លង ជំងឺផ្លូវដង្ហើម បង្កឡើងដោយវីរុស កូរ៉ូណា «Corona Virus» កើតឡើងនៅក្នុងខេត្តពោធិ៍សាត់នោះទេ ។
ការផ្សាយថា «អ្នកពោធិ៍សាត់យើង ប្រយ័ត្នប្រយែង ជំងឺកូរ៉ូណា បានឆ្លង១នាក់ហើយ…😂😂» អាចជាចេតនា អាក្រក់ របស់ជនបំពុលសង្គម ដើម្បី បំភ័យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងបង្ករចលាចលសង្គមតែប៉ុណ្ណោះ៕
មតិយោបល់