ព័ត៌មានជាតិ

សូមបងប្អូនជួយស៊ែរផង! បុរសម្នាក់ព្យាយាមសម្លាប់ខ្លួនរហូតបានសម្រេច លើដើមចាន់គីរី មិនទាន់រកសាច់ញ្ញាតិឃើញ

បាត់ដំបង: នៅវេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចក្រុមទី០១ ស្ថិតភូមិព្រៃទទឺង២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានករណីបុរសម្នាក់ព្យាយាមសម្លាប់ខ្លួន ដោយលេបថ្នាំកណ្ដុរ។

ដំណើររឿង៖ មុនពេលកើតហេតុ មានបុរសម្នាក់ អាយុប្រហែល ៣០ ឆ្នាំ ជិះរ៉ឺម៉កម៉ូតូ ខណ:មកដល់ចំណុចខាងលើ បានឈប់ទិញទឹកបរិសុទ្ធមួយដប រួចយកកញ្ចប់ថ្នាំ(សម្លាប់សត្វកណ្តុរ)ដែលនៅជាប់នឹងខ្លួនហែក លេបចូលជាមួយទឹកបរិសុទ្ធនោះទៅក្នុងខ្លួន ហើយបន្ទាប់ព្យាយាមដើរចូលទៅរករថយន្តដែលបើកបរតាមដងផ្លូវប៉ុនប៉ងធ្វើអត្តឃាត ប៉ុន្តែត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាលនៅជិតនោះ នាំទៅសង្គ្រោះនៅមណ្ឌលសុខភាព បវេល ដើម្បីលាងជម្រះសារធាតុពុលដោយការ លេបថ្នាំសម្លាប់សត្វកណ្តុរ ។ បន្ទាប់ពីសង្គ្រោះរាងធូរស្រាលហើយ បុរសខាងលើបានរត់ចេញពីមណ្ឌលសុខភាពបវេល ហើយឡើងទៅលើដើមចាន់គីរីធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួនតែម្តង។

ក្រោយមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ពាវនាវចំពោះក្រុមគ្រួសារឬសាច់ញ្ញាតិ ឬអ្នក ដែលបានស្គាល់បុរសខាងលើ មេត្តាទំនាក់ទំនងទៅកាន់អធិ ការដ្ឋាននគរបាលស្រុកបវេល ខេត្តបាត់ដំបង តាមរយ:ទូរស័ព្ទលេខ 092 232 337 – 012 687 931 ឬទំនាក់ទំនងមកស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបងតាមរយ:(ហ្វេសប៊ុកផេក Fac ebook Page) ដើម្បីទទួលយកសាកសព ទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់