ព័ត៌មានជាតិ

លួចលុយនិងទូរស័ព្ទ ប៉ុន្តែរកផ្លូវរត់មិនរួចចុងក្រោយគុកទាំង២

កណ្តាល: កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅវេលាម៉ោង១១និង៣០នាទី
មានករណីលួចលុយនិងទូរស័ព្ទនៅផ្ទះរងគ្រោះ ភូមិអង្គតាសិត ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល.
ជនរងគ្រោះចំនួន២នាក់
១- ឈ្មោះណាង ស្រីល័ក្ខ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ លក់ដូរ ភូមិ
អង្គតាសិត ឃុំទួលព្រេច ស្រុកអង្គស្នួលខេត្តកណ្តាល។
២-ឈ្មោះធ្លក សុខនី ភេទស្រីអាយុ៣៤ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរនៅភូមិក្រាំងក្រូច ឃុំទួលព្រេច ស្រុកអង្គ
ស្នួល ខេត្តកណ្តាល។
ចំណែកជនសង្ស័យចំនួន០២នាក់.
១-ឈ្មោះលឹម លីន ភេទប្រុស អាយុ៣២ឆ្នាំមុខរបរ គក់ចេម៉ូតូ.នៅភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ
ខេត្តកណ្តាល។
២-ឈ្មោះរិន ស្រីរ័ត្ន ភេទស្រីអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតស្នាក់នៅភូមិចំបក់ភ្លោះ ឃុំភ្នំបាត
ស្រុកពញាឮ ខេត្តកណ្តាល។
សម្ភារចាប់យក
-ទូស័ព្ទចំនួន២គ្រឿង
1-ម៉ាកអាយហ្វូនសឹវ៉ែន១គ្រឿងជារបស់ជនសង្ស័យលួចពីជនរងគ្រោះ
2-ម៉ាកសាំសុង១គ្រឿងជារបស់ជនសង្ស័យ។
3-លុយចំនួន២៣០០០៛(ពីម៉ឺនបីពាន់រៀល)។
3-រថយន្តម៉ាកកូរ៉ឡា១គ្រឿង ពណ៍មាសសេរី២០០១ពាក់ស្លាកលេខភ្នំពេញ 2Z-0746។
សម្ភារះបាត់បង់:
១-ទូរស័ព្ទចំនួន៣គ្រឿង
-ម៉ាកអាយហ្វូនសឹវ៉ែនផ្លឹស១គ្រឿង
-ម៉ាកហ៊ូវវៃ១គ្រឿង
-ម៉ាកណូគារ១គ្រឿង។
២-លុយចំនួន៤០ម៉ឺនរៀល។
៣-សោរឡានចំនួន១។
៤-ខ្សែ.កមាសទម្ងន់៤ជីចិញ្ចៀនទម្ងន់១ជីនិងបណ្តោងផ្លាកទីន១ជី។
ជារបស់ជនរងគ្រោះឈ្មោះណាងស្រីល័ក្ខ។
៥-បាត់កាបូបដៃចំនួន១ក្នុងនោះមាន លុយចំនួន២០០$(ពីររយដុល្លា)កាតគ្រីម៉ូតូសង់០១១ចំនួន១។បណ្ណបើកបរ១សន្លឹកនិងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ១សន្លឺកជារបស់ជនរងគ្រោះឈ្មោះធ្លកសុខនី។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២ត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕

 

មតិយោបល់