ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូជ្រុលទៅបុកខឿនស្លាកសញ្ញា បណ្ដាលឲ្យបោកក្បាលស្លាបភ្លាមៗ

សៀមរាបៈ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ លើផ្លូវជាតិឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត ស្ថិតភូមិមណ្ឌល៣ សង្កាតស្លក្រាម ក្រុងសៀមរាប ក្បែរកន្លែងបញ្ជាលក់សំបុត្រចូលទស្សនាអង្គរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

ដំណើររឿង៖ នៅវេលកើតហេតុ មានម៉ូតូមួយគ្រឿង សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1AF-7838 ទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ឈាង ប៊ុនហុង ភេទប្រុស រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខណៈមកដល់ចំណុចខាងលើបានបុកជាមួយខឿនស្លាកសញ្ញាស្វាគមន៍ បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំងធ្វើការវាស់វែង កត់កំណត់ហេតុ និងស្វែងរកសាច់ញ្ញាតិដើម្បីឲ្យគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់