ព័ត៌មានជាតិ

សិស្សសាលាកូរ៉េម្នាក់ អង្គុយសុខៗស្រាប់តែដួលសន្លប់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ភ្នំពេញៈ កាលពីវេលាម៉ោង១២ និង ១០នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ក្នុងសាលារៀន សាលាកូរ៉េ តាមមហាវិថីឈ្នះ ឈ្នះ ស្ថិតភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ មានករណីសិស្សសាលាម្នាក់មានជំងឺបេះដូល អង្គុយរៀនសុខៗស្រាប់តែសន្លប់ផ្អើលអស់លោកគ្រូអ្នកគ្រូ។

ជនរងគ្រោះឈ្មោះ បុណ្យ មួយលី អាយុ ២១ ឆ្នាំ សិស្សរៀននៅសាលាកូរ៉េ ស្នាក់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មានស្រុកកំណើត ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ដំណើររឿង៖ នាពេលកន្លងមកជនរងគ្រោះតែងតែដួលសន្លប់ជាច្រើនលើកមកហើយ កាលណាមានអារម្មណ៍សប្បាយរំភើបខ្លាំង គិតច្រើន ឬភ័យខ្លាំង តែមិនមានបញ្ហាអ្វីខ្លាំងទេដោយគ្រាន់តែគក់ច្របាច់ក៏ដឹងខ្លួនវិញហើយ ប៉ុន្តែលើកនេះចម្លែកពីរាល់ដងទោះគក់ច្របាច់យ៉ាងណាក៏មិនព្រមដឹងខ្លួន ទើបអ្នកគ្រូលោកគ្រូ និងមិត្តភ័ក្តមានការភ័យខ្លាច បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត៕

មតិយោបល់