ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូ បានបើកបុករថយន្តដឹកត្រីធុនធំមួយគ្រឿងនៅផ្លូវបំបែកជាបួន បណ្តាលឲ្យម៉ូតូរងការខូចខាតយ៉ាងដំណំ។ រីឯបុរសជាម្ចាស់ម៉ូតូនោះរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃ១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១០៦ កែងផ្លូវលេខ ៦១ សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូម៉ាកស៊ុយសាគីនិច ស៊េរីឆ្នាំ២០១៧ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1GK-8474 បើកតាមបណ្តោយផ្លូវលេខ១០៦ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនស្រាប់តែដល់កន្លែងកើតហេតុមានរថយន្តFUSO ដឹកត្រីធុនធំមួយគ្រឿង បើកបរដោយបុរស២នាក់ក្នុងល្បឿនលឿនដូចគ្នាបើកតាមបណ្តោយផ្លូវលេខ៦១ ទិសដៅពីត្បូងទៅជើង ស្រាប់តែម៉ូតូបុកចំទ្វារខាងស្តាំរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសដែលជាម្ចាស់ម៉ូតូនោះបោកជាមួយទ្វាររថយន្តបាក់ដៃឆ្វេងនិងជើងឆ្វេងរងរបួសធ្ងន់ ត្រូវរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែត្រ ដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ រីឯរថយន្តរងការខូចខាតបែកកង់នឹងខ្ទេចទ្វារខាងស្តាំរថយន្តម៉ូតូរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ។
ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
https://www.youtube.com/watch?v=WxvQY7DeiUg
មតិយោបល់